ម៉ឺនុយ

ទំព័រដើម

ព័ត៌មានជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

ព័ត៌មានអន្តរជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

បទយកការណ៍

យុវជនសកម្ម

បច្ចេកវិទ្យា

កម្មវិធីប្រវត្តិសាស្រ្តខ្មែរ

ប្រលោមលោក

ទំព័រដើម

ព័ត៌មានជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

ព័ត៌មានអន្តរជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

បទយកការណ៍

យុវជនសកម្ម

បច្ចេកវិទ្យា

កម្មវិធីប្រវត្តិសាស្រ្តខ្មែរ

ប្រលោមលោក

រាជរដ្ឋាភិបាលបន្ដលើកលែងពន្ធប្រថាប់ត្រាដល់អ្នកទិញផ្ទះតម្លៃស្មើ ឬក្រោម៧ម៉ឺនដុល្លារ ដល់ដំណាច់ឆ្នាំ២០២២

27 April 2022
14

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការសម្រេចបន្ដលើកលែងពន្ធប្រថាប់ត្រា ដល់អចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារបន្ថែម១ឆ្នាំទៀត រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ ឯណេះ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដា ដែល Oneplay ទទួលបាននៅថ្ងៃទី២៧ មេសា នេះ ។    សេចក្ដីជូនដំណឹងនេះបានអោយដឹងថា «អនុលោមតាមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយគ្នាកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល និងផ្នែកតាមចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារអាមេរិក ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២»។   ការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) តាមលក្ខខណ្ឌដូចខាងក្រោម៖   ១៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារអាមេរិក តាមតម្លៃទីផ្សារជាក់ស្តែង ដែលមានចែងនៅក្នុងកិច្ចសន្យាទិញ-លក់ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងមកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រា ក្នុងអំឡុងពេលនេះ។   ២៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកន្លងមក ឬបច្ចុប្បន្នទៅជានិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬទៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។   ៣៖ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើតម្លៃទីផ្សារជាក់ស្តែង។ ក្នុងករណីចាំបាច់ អគ្គនាយកដ្ឋានពន្ធដារ អាចនឹងធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានឆ្លៀតឱកាសបន្ថយតម្លៃទិញលក់ ខុសពីទីផ្សារជាក់ស្តែង ធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធដារ​ ៕ 

សម្ដេច ហ៊ុន សែន ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា- វៀតណាម កើនឡើងលើសផែនការ៥ពាន់លានដុល្លារ

27 April 2022
36

រដ្ឋាភិបាលប្រទេសកម្ពុជាតាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍អោយដឹងថា  ទំហំពាណិជ្ជកម្មរវាងកម្ពុជា- វៀតណាម កើនឡើងលើសផែនការ៥ពាន់លានដុល្លារ ។    ប៉ុន្តែយ៉ាងណាសម្ដេច ហ៊ុន សែន អោយដឹងថា ត្រូវតែធ្វើការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការកែប្រែតំបន់ដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នា ឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មបន្ថែមទៀត រួមជាមួយនឹងការពិនិត្យមើលអ្វី ដែលរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ អាចធ្វើការរួមគ្នាបន្តទៀត បាននៅពេលខាងមុខេះ។    ប្រសាសន៍អោយដឹងទាំងនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៧មេសា នេះ ក្នុងឱកាសទទួលជួបលោក ឌិញ ទៀនហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ ៕  

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ

26 April 2022
82

រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍អោយដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ ។ លោកបានជម្រាបជូនថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះសម្រេចវឌ្ឍនភាពការងារបាន៩០,៩៥%ហើយគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ត្រៀមនឹងបញ្ចប់ដាក់ឳ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្របក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ប្រសាសន៍លើកឡើងនេះ ធ្វើឡើងនៅក្នុងឱកាសថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចសិក្សា​ស្វែង​យល់ពី​ការងារ​សាងសង់ផ្លូវ​ល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ​ របស់ក្រុមយុវជន​ក្រសួង​សាធារណការ និងដឹកជញ្ជូន និងនិស្សិត​នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន​សរុបប្រមាណ៣០០នាក់ ដឹកនាំដោយលោកផ្ទាល់ ។ លោកបានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ផ្លូវនេះនឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុមានការរីកចម្រើនលឿនជាងធម្មតាដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ និងបានបន្ថែមថារាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេដើម្បីឱ្យខេត្តព្រះសីហនុក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះនឹងចូលរួមបម្រើផែនការមេនេះក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត។គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការដ្ឋានសាងសង់គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ ហើយនិងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ ដែលផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង មានកន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕

កម្ពុជាកើនឡើងការចុះបញ្ជីយានយន្តអគ្គិសនីចំនួន៧០០%ក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២២ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១

26 April 2022
40

រដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល បានមានប្រសាសន៍អោយដឹងថា នៅកម្ពុជាបច្ចុបន្បន្ននេះ គឺមានការកើនឡើងនូវការចុះបញ្ជីយានយន្តអគ្គិសនីចំនួន៧០០%ក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២២ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។ លោកបានបង្ហាញជំនឿយ៉ាងមុតមាំថា ការប្រើប្រាស់យានយន្ដ ម៉ូតូ និងម៉ូតូកង់បីដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើងច្រើននៅក្នុងពេលអនាគតនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនីត្រូវបានដំឡើងយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើនអំពីអត្ថប្រយោជន៍ផ្ទាល់ខ្លួនលើការប្រើប្រាស់យានយន្ដអគ្គិសនី។ក្រៅពីនេះ ក្រសួង ក៏មានបំណងបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីសិក្សាបន្ថែម និងអភិវឌ្ឍន៍គោលនយោបាយជាតិទូលំទូលាយមួយស្ដីពីយានយន្តអគ្គិសនី ហើយបច្ចុប្បន្ននេះអង្គការUNDP កំពុងជួយជ្រោមជ្រែងដល់ក្រសួងក្នុងការបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការដំឡើងស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅទូទាំងប្រទេស។លោករដ្ឋមន្រ្តីក្រសួងសាធារណៈការបានបន្ថែមថា ដើម្បីជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែមទៀត ក្រសួងបានធ្វើការជាមួយក្រុមហ៊ុន Energy Lab និងក្រុមហ៊ុនGIZ ដើម្បីដាក់តាំងបង្ហាញយានយន្ត និងម៉ូតូអគ្គិសនីនៅចំណតយានយន្តទីស្ដីការក្រសួង និងបានបើកសម្ពោធឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកដំបូង ដែលផ្ដល់ដោយអង្គការUNDPនៅទីស្តីការក្រសួងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ហើយក្រសួងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកទី ២ដែលផ្ដល់ដោយអង្គការ UNDPនៅក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃស្អែក ៕ 

រំលឹកសម្ដីបណ្ឌិត សុខ ទូច ចោទសួរក្រសួងឡើងវិញ ៖ ថៃនាំតាង៉ែនទៅចិនបាន វៀតណាមនាំដំឡូងនិងក្រពើទៅចិនបាន ហេតុអ្វីខ្មែរមិនអាចនាំទៅបាន ?

26 April 2022
102

ប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច ធ្លាប់បានលើកឡើងពីកម្សោយក្នុងការដឹកនាំរបស់ស្ថាប័នជាតិកម្ពុជា ដែលមិនអាចនាំផលិតផលរបស់ខ្មែរមួយចំនួនទៅកាន់បរទេសដូចជាប្រទេសចិនជាដើមបាន ខណៈនៅតាមបណ្ដាប្រទេសជិតខាង គេអាចនាំទៅបាន ដូចជាប្រទេសវៀតណាម និងប្រទេសថៃជាដើម ។ប្រធានរាជបណ្ឌិតសភាកម្ពុជារូបនេះបានលើកឡើងថា ទាំងនេះ គឺរដ្ឋាភិបាលយើងតាមរយៈចំណាត់ការរបស់ក្រសួងសាម៉ីខ្លួនដែលពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវឡើងវិញ ដើម្បីរកទីផ្សារអោយកម្ពុជាទៅកាន់បរទេសដូចជាប្រទេសចិន ក្នុងការជួយជម្រុ និងរកទីផ្សារអោយកសិករខ្មែរដែលពឹងផ្អែកភាគច្រើនលើវិស័យកសិកម្ម ។ ៖ « ក្រសួងពាណិជ្ជកម្មត្រូវគិត រឿងស្អី ថៃនាំតាង៉ែនទៅចិនបាន រឿងស្អីវៀតណាមនាំដំឡូងទៅចិនបាន រឿងស្អីវៀតណាមនាំក្រពើទៅចិនបាន ចុះខ្មែរនាំទៅមិនបាន ? ត្រូវសិក្សាឡើងវិញ » ។ប្រសាសន៍លើកឡើងរបស់ប្រធានរាជបណ្ឌិតសភាកម្ពុជារូបនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅថ្មីៗនេះ នៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពី ទេសចរណ៍កម្ពុជាក្នុងបរិបទកូវីដ-១៩ ៕ 

សម្ដេច ស ខេង សម្ដែងក្ដីសង្ឃឹមថាគណៈប្រតិភូជប៉ុននឹងមានការចាប់អារម្មណ៍ចំពោះការវិនិយោគពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

26 April 2022
72

ឧបនាយរកដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស​ ខេង បានសម្ដែងនូវក្ដីសង្ឃឹមទុកថា គណៈប្រតិភូជប៉ុននឹងមានការចាប់អារម្មណ៍ចំពោះការវិនិយោគពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។ក្ដីសង្ឃឹមរបស់លោកបែបនេះ ធ្វើឡើងនៅក្នុងឱកាសជំនួបរវាងរូបលោក ជាមួយនឹងប្រតិភូសមាគមជប៉ុន-កម្ពុជា ដែលមានតំណាងក្រុមហ៊ុនចំនួន៣៥ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ មេសា ម្សិលមិញនេះ ។ សម្ដេច ស ខេង មិនត្រឹមតែសង្ឃឹមចំពោះចំណាប់អារម្មណ៍វិនិយោគពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាទេ លោកក៏សម្ដេចសង្ឃឹមថាភាគីទាំងពីរនឹងអាចស្វែងយល់ពីគ្នាដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ការវិនិយោគ។បន្ថែមពីលើនេះ សម្ដេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងក្ដីរីករាយដែលបាននជួបជាមួយប្រតិភូសមាគមជប៉ុន-កម្ពុជា ជាលើកទី២ និងបានចាត់ទុកទស្សនកិច្ចរបស់ប្រតិភូសមាគមនៅកម្ពុជាថាជាការរួមចំណែកពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ និងជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគពីប្រទេសជប៉ុនកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា ៕ 

បង្ហាញ 1 - 6 នៃ 6
1
close
close

ទំនាក់ទំនងការិយាល័យផលិតព័ត៍មាន

អាសយដ្ឋាន

:

ផ្ទះលេខ27C ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់អូរបែកក្អម

លេខទូរស័ព្ទ

:

(+855) 10 525 798

អ៊ីម៉ែល

:

sale.oneplay@gmail.com

បណ្ដាញទំនាក់ទំនង

តាមដានលើបណ្តាញ Facebook
តាមដានលើបណ្ដាញ Telegram

ទាញយកកម្មវិធីបើកប្រើ

ទាញយកកម្មវិធីបើកប្រើ Android
ទាញយកកម្មវិធីបើកប្រើ IOS
©2022 ONE PLAY | All Rights Reserved.