ម៉ឺនុយ

ទំព័រដើម

ព័ត៌មានជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

ព័ត៌មានអន្តរជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

បទយកការណ៍

យុវជនសកម្ម

បច្ចេកវិទ្យា

កម្មវិធីប្រវត្តិសាស្រ្តខ្មែរ

ប្រលោមលោក

ទំព័រដើម

ព័ត៌មានជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

ព័ត៌មានអន្តរជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

បទយកការណ៍

យុវជនសកម្ម

បច្ចេកវិទ្យា

កម្មវិធីប្រវត្តិសាស្រ្តខ្មែរ

ប្រលោមលោក

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកអំណះអំណាងផ្នែកច្បាប់៣ចំណុចពាក់ព័ន្ធករណីសំណុំរឿងលោក កឹម សុខា និងរដ្ឋបរទេស

27 April 2022
37

មន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើងពីអំណះអំណាងផ្នែកច្បាប់ចំនួន៣ចំណុច ទាក់ទងទៅនឹងករណីសំណុំរឿងលោក កឹម សុខា និងរដ្ឋបរទេស ។ លោកអះអាងថា ការលើកឡើងនេះ គឺក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ និងសាស្រ្តាចារ្យផ្នែកច្បាប់និងវិទ្យាសាស្រ្តនយោបាយ និងបានតាមដានដំណើរការសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់នាពេលកន្លងមក ។   ទី១-តាមអ្វីដែលបណ្តាញសារព័ត៌មានបានផ្សព្វផ្សាយព័ត៌មានក្រោយពេលសវនាការនៅពេលចាប់ផ្តើមសវនាការសំណុំរឿងនេះ នាពេលកន្លងមក, យើងឃើញថា មេធាវីរាជរដ្ឋាភិបាលបានស្នើសុំឱ្យតុលាការប្រើអក្សរជាតំណាង នៅពេលដែលមានឯកសារណាពាក់ព័ន្ធដល់រដ្ឋបរទេស។ ករណីនេះ ក៏ធ្លាប់បានអនុវត្តនៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលយើងស្គាល់ថា សាលាកាត់ក្តីមេដឹកនាំខ្មែរក្រហម។ មេធាវីរាជរដ្ឋាភិបាលក្នុងសំណុំរឿង បានបញ្ជាក់ជាមួយអ្នកសារព័ត៌មាននាពេលនោះថា ការស្នើសុំដូច្នេះ គឺក្នុងគោលបំណងដើម្បីកុំឱ្យប៉ះពាល់ដល់បណ្តារដ្ឋបរទេស ក៏ដូចជាទំនាក់ទំនងរវាងរដ្ឋបរទេស និងព្រះរាជាណាចក្រកម្ពុជា។   ទី២-នៅក្នុងសំណុំរឿងនេះ ឯកឧត្តម កឹម សុខា ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទឃុបឃិតគ្នាជាមួយបរទេស ឬ ហៅថា បទសន្និដ្ឋិភាពជាមួយរដ្ឋបរទេស ដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយមូលដ្ឋាននៃភស្តុតាងដ៏សំខាន់ជាងគេក្នុងសំណុំរឿងនេះ គឺ ជា វីដេអូឃ្លីប ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គម ហើយដែលប្រជាពលរដ្ឋបានស្តាប់ដឹងលឺគ្រប់ៗគ្នា។ នៅក្នុងវីដេអូឃ្លីបនេះ, ឯកឧត្តម កឹម សុខា បាននិយាយរៀបរាប់ដោយខ្លួនឯង អំពីអំពើឃុបឃិតគ្នាជាមួយបរទេស ដោយរាប់តាំងពីការដែលបរទេសជ្រើសរើសគាត់, បណ្តុះបណ្តាលគាត់ និងរៀបចំផែនការជួយគាត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយយកគំរូតាមបដិវត្តិពណ៌នៅយូហ្គូស្លាវី-ស៊ែរប៊ី ជាដើម។ ជាទិដ្ឋភាពច្បាប់, នេះអាចជាភស្តុតាងសមល្មមគ្រប់គ្រាន់ដែលអាចបង្ហាញអំពីការឃុបឃិតគ្នាជាមួយបរទេស ដែលជាធាតុផ្សំមួយក្នុងបទល្មើសសន្ទិដ្ឋិភាព (ឬឃុបឃិតគ្នា) ជាមួយរដ្ឋបរទេស។ ប្រជាពលរដ្ឋខ្មែរ ដែលបានស្តាប់តែសំដីឯកឧត្តម កឹម សុខា ដែលគាត់និយាយដោយខ្លួនឯងក្នុងវីដេអូឃ្លីប ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ គឺអាចដឹងច្បាស់ ថាតើការឃុបឃិតគ្នាជាមួយបរទេសនេះ វាច្បាស់ និងរឹងមាំដូចម្តេច។ ម្យ៉ាងទៀត, ជាទិដ្ឋភាពច្បាប់ និងនីតិវិធីរបស់តុលាការ, សំណុំរឿងនៅតុលាការ តែកាលណាភស្តុតាងមានរឹងមាំគ្រប់គ្រាន់ គឺតុលាការអាចដំណើរការជំនុំជម្រះបានហើយ ដូចជាករណីដែលថា ក្នុងសំណុំរឿងមួយ ដែលមានជនល្មើសច្រើននាក់ ហើយជនល្មើសខ្លះ រត់គេចខ្លួន, ក៏តុលាការនៅតែអាចដំណើរការនីតិវិធីទៅមុខបានដដែល ដោយផ្អែកលើភស្តុតាងដែលមាន បើទោះបីជាជនល្មើសដែលរត់គេចខ្លួន មិនទាន់អាចត្រូវបានចាប់ខ្លួនបានក៏ដោយ។ ករណីបែបនេះ គឺជារឿងធម្មតានៅក្នុងដំណើរការនីតិវិធី ហើយអ្នករៀនច្បាប់បានជ្រៅជ្រះ ដឹងច្បាស់រឿងនេះ ហើយនៅស្រុកគេ ក៏ដូចគ្នាដែរ។   ទី៣-អ្នកចេះច្បាប់អន្តរជាតិ យល់ច្បាស់អំពីអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូតរវាងរដ្ឋ និង រដ្ឋ។ ជាទិដ្ឋភាពច្បាប់, ទូតបរទេសតែងមានអភ័យឯកសិទ្ធិ ហើយមិនចំណុះទៅនឹងអំណាចតុលាការនៃរដ្ឋម្ចាស់ផ្ទះទេ។ តើនៅក្នុងទំនាក់ទំនងការទូត, ដែលឃើញមានតុលាការនៃរដ្ឋម្ចាស់ផ្ទះកោះហៅទូតបរទេសចូលទៅតុលាការដែរ ឬទេ? សូម្បីតែរឿងរដ្ឋប្បវេណី ក៏កម្រនឹងកើតមាន ឬមិនដែលកើតមានផង កុំថាឡើយដល់សំណុំរឿងព្រហ្មទណ្ឌ។ ម្យ៉ាងទៀត យើងឃើញថា មេធាវីរបស់រដ្ឋាភិបាលតែងតែគិតផលប្រយោជន៍របស់ប្រទេសជាតិជាធំ សូម្បីតែរឿងឈ្មោះប្រទេស ក៏ក្រុមមេធាវីរាជរដ្ឋាភិបាលសុំឲ្យតុលាការប្រើអក្សរជាតំណាងដែរ ចៀសវាងប៉ះពាល់ដល់ទំនាក់ទំនងជាមួយរដ្ឋបរទេស ដែលធ្វើឲ្យខាតប្រយោជន៍ខ្មែរ។ ប៉ុន្តែ ក្រុមមេធាវីរបស់ជនជាប់ចោទ និងជនជាប់ចោទ តែងតែបានស្នើឲ្យតុលាការកោះហៅទូតបរទេសចូលសវនាការ ហើយខាងមេធាវីរដ្ឋាភិបាល និងសាធារណជនបានដឹងច្បាស់ណាស់ថា ការធ្វើដូច្នេះ គឺជាល្បិចរបស់ភាគីជនជាប់ចោទ ដើម្បីរុញឱ្យរដ្ឋបរទេស ចូលក្នុងសំណុំរឿង និង ដើម្បីប្រើប្រាស់ ឬបន្តអាងអំណាច ឬឥទ្ធិពលនៃរដ្ឋបរទេស ដើម្បីដាក់សម្ពាធលើកម្ពុជា ក្នុងបំណងជួយដកគាត់ចេញពីសំណុំរឿងព្រហ្មទណ្ឌនេះ ឬពីដំណើរការកាត់ក្តីរបស់តុលាការ។ ប៉ុន្តែ ប្រជាជនកម្ពុជា និង អ្នកស្រឡាញប្រទេសជាតិយើង បានដឹងច្បាស់ហើយថា កម្ពុជាជារដ្ឋអធិបតេយ្យ និងមានច្បាប់របស់ខ្លួន ដែលត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយអំណាចតុលាការ ដែលជាអំណាចឯករាជ្យ ធានាការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ​៕

បង្ហាញ 1 - 1 នៃ 1
1
close
close

ទំនាក់ទំនងការិយាល័យផលិតព័ត៍មាន

អាសយដ្ឋាន

:

ផ្ទះលេខ27C ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់អូរបែកក្អម

លេខទូរស័ព្ទ

:

(+855) 10 525 798

អ៊ីម៉ែល

:

sale.oneplay@gmail.com

បណ្ដាញទំនាក់ទំនង

តាមដានលើបណ្តាញ Facebook
តាមដានលើបណ្ដាញ Telegram

ទាញយកកម្មវិធីបើកប្រើ

ទាញយកកម្មវិធីបើកប្រើ Android
ទាញយកកម្មវិធីបើកប្រើ IOS
©2022 ONE PLAY | All Rights Reserved.