ម៉ឺនុយ

ទំព័រដើម

ព័ត៌មានជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

ព័ត៌មានអន្តរជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

បទយកការណ៍

យុវជនសកម្ម

បច្ចេកវិទ្យា

កម្មវិធីប្រវត្តិសាស្រ្តខ្មែរ

ប្រលោមលោក

ទំព័រដើម

ព័ត៌មានជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

ព័ត៌មានអន្តរជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

បទយកការណ៍

យុវជនសកម្ម

បច្ចេកវិទ្យា

កម្មវិធីប្រវត្តិសាស្រ្តខ្មែរ

ប្រលោមលោក

កម្ពុជាកើនឡើងការចុះបញ្ជីយានយន្តអគ្គិសនីចំនួន៧០០%ក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២២ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១

26 April 2022
40
ចែករំលែក

រដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល បានមានប្រសាសន៍អោយដឹងថា នៅកម្ពុជាបច្ចុបន្បន្ននេះ គឺមានការកើនឡើងនូវការចុះបញ្ជីយានយន្តអគ្គិសនីចំនួន៧០០%ក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២២ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។


លោកបានបង្ហាញជំនឿយ៉ាងមុតមាំថា ការប្រើប្រាស់យានយន្ដ ម៉ូតូ និងម៉ូតូកង់បីដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើងច្រើននៅក្នុងពេលអនាគតនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនីត្រូវបានដំឡើងយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើនអំពីអត្ថប្រយោជន៍ផ្ទាល់ខ្លួនលើការប្រើប្រាស់យានយន្ដអគ្គិសនី។


ក្រៅពីនេះ ក្រសួង ក៏មានបំណងបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីសិក្សាបន្ថែម និងអភិវឌ្ឍន៍គោលនយោបាយជាតិទូលំទូលាយមួយស្ដីពីយានយន្តអគ្គិសនី ហើយបច្ចុប្បន្ននេះអង្គការUNDP កំពុងជួយជ្រោមជ្រែងដល់ក្រសួងក្នុងការបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការដំឡើងស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅទូទាំងប្រទេស។


លោករដ្ឋមន្រ្តីក្រសួងសាធារណៈការបានបន្ថែមថា ដើម្បីជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែមទៀត ក្រសួងបានធ្វើការជាមួយក្រុមហ៊ុន Energy Lab និងក្រុមហ៊ុនGIZ ដើម្បីដាក់តាំងបង្ហាញយានយន្ត និងម៉ូតូអគ្គិសនីនៅចំណតយានយន្តទីស្ដីការក្រសួង និងបានបើកសម្ពោធឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកដំបូង ដែលផ្ដល់ដោយអង្គការUNDPនៅទីស្តីការក្រសួងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ហើយក្រសួងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកទី ២ដែលផ្ដល់ដោយអង្គការ UNDPនៅក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃស្អែក ៕ 

អ្នកបាត់ដំបងក្រែងបាត់ម៉ូតូអី ចូលមើលក្នុងនេះ ក្រែងឃើញ ហើយទៅយកវិញ ៖ ប្រតិបត្តិការបង្ក្រាបករណីទទួលផលចោរកម្ម០២ពីរតាំង ក្នុងក្រុងបាត់ដំបង ដកហូតម៉ូតូចំនួន ២៦គ្រឿង

29 April 2022
50

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីឃាតកម្ម នៅខណ្ឌមានជ័យ

29 April 2022
24

លោក វ៉ា ថន បន្តគ្រប់គ្រងជាអភិបាលខេត្តក្រចេះ សម្រាប់អាណត្ដិទី២

27 April 2022
18

រាជរដ្ឋាភិបាលបន្ដលើកលែងពន្ធប្រថាប់ត្រាដល់អ្នកទិញផ្ទះតម្លៃស្មើ ឬក្រោម៧ម៉ឺនដុល្លារ ដល់ដំណាច់ឆ្នាំ២០២២

27 April 2022
14

បង្ហោះម៉ូតូឌឺចុះឌឺឡើងបង្កការភ័យខ្លាចដល់ពលរដ្ឋ ប៉ូលីសចុះបង្រ្កាបភ្លាម បញ្ជូនទៅអប់រំភ្លែត

27 April 2022
8

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ណែនាំអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់នៅមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចត ឬលក់ដូរ​បន្តទៀត

27 April 2022
11

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកអំណះអំណាងផ្នែកច្បាប់៣ចំណុចពាក់ព័ន្ធករណីសំណុំរឿងលោក កឹម សុខា និងរដ្ឋបរទេស

27 April 2022
37

សម្ដេច ហ៊ុន សែន ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា- វៀតណាម កើនឡើងលើសផែនការ៥ពាន់លានដុល្លារ

27 April 2022
36
close
close

ទំនាក់ទំនងការិយាល័យផលិតព័ត៍មាន

អាសយដ្ឋាន

:

ផ្ទះលេខ27C ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់អូរបែកក្អម

លេខទូរស័ព្ទ

:

(+855) 10 525 798

អ៊ីម៉ែល

:

sale.oneplay@gmail.com

បណ្ដាញទំនាក់ទំនង

តាមដានលើបណ្តាញ Facebook
តាមដានលើបណ្ដាញ Telegram

ទាញយកកម្មវិធីបើកប្រើ

ទាញយកកម្មវិធីបើកប្រើ Android
ទាញយកកម្មវិធីបើកប្រើ IOS
©2022 ONE PLAY | All Rights Reserved.