កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការកោះហៅគណនីហ្វេសប៊ុក មានឈ្មោះ ប៉ុល សំនិត ភេទប្រុស ២៦ឆ្នាំ ជនជាតិខ្មែរ ដែលបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Nith New និង Nith Official បានបង្ហោះសារថា ប៉ូលីសអធិការខ័ណ្ឌឫស្សីកែវធ្វើស៊ីលុយ និងដាក់ថ្នាំចាប់រំលោភប្រពន្ធខ្លួន ហើយយកប្រពន្ធខ្លួនទៅលក់នៅក្រៅ ។
តាមរយៈរបាយការណ៍ និងស្រង់មកផ្សាយដោយវេបសាយនគរបាលជាតិបានអោយដឹងថា ក្រោយការស្រាវជ្រាវ និងកោះហៅមកស្រាយបំភ្លឺ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Nith New និង Nith Official បានសារភាពថា រូបខ្លួនពិតជាបានបង្ហោះសារមានខ្លឹមសារខាងលើជាព័ត៌មានមិនពិត និងដោយមូលហេតុរូបខ្លួនជាអ្នកប្រើប្រាស់គ្រឿងញៀន និងខឹងជាមួយប្រពន្ធដែលរត់ចោលជាច្រើនខែ។
វេបសាយខាងលើបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃរួចមក កម្លាំងជំនាញបានតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមានមានសារធាតុញៀន សមត្ថកិច្ចក៏សម្រេចបញ្ជូនបុគ្គលរូបនេះទៅស្តានីតិសម្បទារនៅមណ្ឌលកែប្រែ ៕
ផ្ទះលេខ27C ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់អូរបែកក្អម
(+855) 10 525 798
sale.oneplay@gmail.com