ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាតាមរយៈសម្ដេច ហ៊ុន សែន បានលុបចោលចំពោះកតព្វកិច្ចដែលតម្រូវអោយប្រជាពលរដ្ឋកម្ពុជាពាក់ម៉ាស់នៅតាមទីសាធារណៈ ការសម្រេចនេះ ក្រោមហេតុផលថា ដើម្បីកាត់បន្ថយនូវរាល់ចំណាយដែលរដ្ឋាភិបាលបានចាយលើម៉ាស់កន្លងមក ។
តាមរយៈសារសម្លេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារិ៍ ទី២៦ ខែមេសា នេះ បានអោយដឹងថា ចាប់ពីម៉ោងនេះតទៅ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ អាចសម្រេចចចិត្តដោយខ្លួនឯងបានចំពោះការពាក់ម៉ាស់នេះ ។ បើតាមសម្ដេច ហ៊ុន សែន ទោះបីជារដ្ឋាភិបាលសម្រេចលុបចោលកតព្វកិច្ចពាក់ម៉ាស់នេះក៏ពិតមែន ប៉ុន្តែនៅតែលើកទឺកចិត្តអោយពលរដ្ឋពាក់ម៉ាស់ដោយខ្លួនឯងចំពោះទីតាំងសំខាន់ៗមួយចំនួន ដែលមានមនុស្សច្រើន ៕ 
ផ្ទះលេខ27C ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់អូរបែកក្អម
(+855) 10 525 798
sale.oneplay@gmail.com