ម៉ឺនុយ

ទំព័រដើម

ព័ត៌មានជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

ព័ត៌មានអន្តរជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

បទយកការណ៍

យុវជនសកម្ម

បច្ចេកវិទ្យា

កម្មវិធីប្រវត្តិសាស្រ្តខ្មែរ

ប្រលោមលោក

ទំព័រដើម

ព័ត៌មានជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

ព័ត៌មានអន្តរជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

បទយកការណ៍

យុវជនសកម្ម

បច្ចេកវិទ្យា

កម្មវិធីប្រវត្តិសាស្រ្តខ្មែរ

ប្រលោមលោក

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បំភ្លឺ រូបភាពល្បែងស៊ីសង ប្រជល់មាន់ បៀ អាប៉ោង

27 April 2022
15
ចែករំលែក

ក្រុមការងារប្រតិកម្មរហ័ស  នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម  បានបដិសេធ  និងបំភ្លឺជូនសាធារណជនថា

-ថ្មីៗនេះ  មានអ្នកសារព័ត៌មានមួយចំនួន  បានយករូបភាពសកម្មភាពល្មើសចាស់ៗដែលត្រូវបានសមត្ថកិច្ចបង្ក្រាបរួចហើយ (រូបភាពល្បែងស៊ីសង ប្រជល់មាន់ បៀ អាប៉ោង..) មកឆ្នៃប្រឌិតអមជាមួយអត្ថបទព័ត៌មានខ្វះការស៊ើបបញ្ជាក់ជាមូលដ្ឋានព័ត៌មាន យកទៅចុះផ្សព្វផ្សាយ បង្កឲ្យមហាជនមានការភាន់ច្រឡំអំពីស្ថានការណ៍សន្តិសុខសង្គមនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ពិសេសនៅស្រុកជើងព្រៃ និងស្រុកស្ទឹងត្រង់។

-ដោយការយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តជំនាញ  លោកឧត្តមសេនីយ៍ទោ  ឯម  កុសល  ស្នងការនគរបាលខេត្តកំពង់ចាម  តែងតែ បានចាត់បញ្ជាឲ្យកម្លាំងជំនាញពាក់ព័ន្ធ  សហការ ជាកម្លាំងជំនាញនិងអាជ្ញធរមូលដ្ឋាន  ចុះស្រាវជ្រាវ  និងបង្រ្កាបបានជាច្រេីនករណី  ឆ្លើយតបប្រភពរាយការណ៍នានា។ ជាក់ស្តែងនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញបានចុះស្រាវជ្រាវដល់ទីតាំង នៅចន្លោះបង្គោលគីឡូលេខ៧៨ និងបង្គោលគីឡូលេខ៨០ នៅចំណុចតំបន់ព្រៃកប់ខ្លោច ខាងក្រោយភូមិចម្ងាយប្រហែល២០០០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ពុំមាន សកម្មភាពលេងល្បែងជល់មាន់ និងអាប៉ោង ដូចការចុះផ្សាយនោះទេ និងពុំមានបន្សល់ទុកនូវស្លាកស្នាម ឬសម្ភារៈអ្វីនោះដែរ  ចំពោះ ទីតាំងនេះ  គឺជាទីតាំងចាស់ធ្លាប់ត្រូវបានបង្ក្រាបដោយសមត្ថកិច្ចនាពេលកន្លងមករួចហេីយដែរ  ។ 

-រូភាពដែលក្រុមការងារយើងខ្ញុំភ្ជាប់ជូនខាងក្រោម សុទ្ធសឹងជារូបភាពបទល្មើសចាស់ ៗដែលក្រុមការងារ ប្រតិកម្មរហ័ស យេីងខ្ញុំ  ធ្លាប់ បានបកស្រាយបំភ្លឺរួចមកហេីយ  និងក៏មានរូបភាពខ្លះទៀត  អ្នកសារព័ត៌មាន  មានចេតនាផលិតជាមាតិការព័ត៌មានក្លែងក្លាយ  ដេីម្បី បំបំពុលបរិយាកាសសង្គម។

-ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម  សូមអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មានមួយចំនួន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាចៀសវាងយករូបភាពសកម្មភាពល្មើសចាស់ៗដែលត្រូវបានសមត្ថកិច្ចបង្ក្រាបរួចមកហើយនោះ មកច្នៃប្រឌិតបង្កើតជារូបភាពថ្មី និងផលិតជាព័ត៌មានមិនពិត បង្កការលំបាកដល់ការអនុវត្តជំនាញ និងអាចនាំឲ្យមហាជនមានការភាន់ច្រឡំចំពោះស្ថានការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន ជាពិសេស បង្កឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាល និងអង្គភាពអនុវត្តច្បាប់  និងស្នេីសុំចូលរួមសហការ ផ្ដល់ព័ត៌មាន ឬចង្អុលមុខសញ្ញាសង្ស័យ ឬសហការចុះផ្ទាល់ជាមួយកម្លាំងជំនាញនៅគ្រប់គោលដៅដែលសង្ស័យ ដើម្បីទទួលបានព័ត៌មានពិតប្រាកដ។ 

អ្នកបាត់ដំបងក្រែងបាត់ម៉ូតូអី ចូលមើលក្នុងនេះ ក្រែងឃើញ ហើយទៅយកវិញ ៖ ប្រតិបត្តិការបង្ក្រាបករណីទទួលផលចោរកម្ម០២ពីរតាំង ក្នុងក្រុងបាត់ដំបង ដកហូតម៉ូតូចំនួន ២៦គ្រឿង

29 April 2022
50

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីឃាតកម្ម នៅខណ្ឌមានជ័យ

29 April 2022
24

លោក វ៉ា ថន បន្តគ្រប់គ្រងជាអភិបាលខេត្តក្រចេះ សម្រាប់អាណត្ដិទី២

27 April 2022
18

រាជរដ្ឋាភិបាលបន្ដលើកលែងពន្ធប្រថាប់ត្រាដល់អ្នកទិញផ្ទះតម្លៃស្មើ ឬក្រោម៧ម៉ឺនដុល្លារ ដល់ដំណាច់ឆ្នាំ២០២២

27 April 2022
14

បង្ហោះម៉ូតូឌឺចុះឌឺឡើងបង្កការភ័យខ្លាចដល់ពលរដ្ឋ ប៉ូលីសចុះបង្រ្កាបភ្លាម បញ្ជូនទៅអប់រំភ្លែត

27 April 2022
8

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ណែនាំអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់នៅមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចត ឬលក់ដូរ​បន្តទៀត

27 April 2022
11

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកអំណះអំណាងផ្នែកច្បាប់៣ចំណុចពាក់ព័ន្ធករណីសំណុំរឿងលោក កឹម សុខា និងរដ្ឋបរទេស

27 April 2022
37

សម្ដេច ហ៊ុន សែន ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា- វៀតណាម កើនឡើងលើសផែនការ៥ពាន់លានដុល្លារ

27 April 2022
36
close
close

ទំនាក់ទំនងការិយាល័យផលិតព័ត៍មាន

អាសយដ្ឋាន

:

ផ្ទះលេខ27C ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់អូរបែកក្អម

លេខទូរស័ព្ទ

:

(+855) 10 525 798

អ៊ីម៉ែល

:

sale.oneplay@gmail.com

បណ្ដាញទំនាក់ទំនង

តាមដានលើបណ្តាញ Facebook
តាមដានលើបណ្ដាញ Telegram

ទាញយកកម្មវិធីបើកប្រើ

ទាញយកកម្មវិធីបើកប្រើ Android
ទាញយកកម្មវិធីបើកប្រើ IOS
©2022 ONE PLAY | All Rights Reserved.